ខចែង និង លក្ខខណ្ឌ/និយមន័យ សម្រាប់ បងឡូយ យូញៀនផេ អ៊ិនធើណេសិនណល ប័ណ្ណបង់ប្រាក់ជាមុន ( ដែលហៅជាភាសាអង់គ្លេសថា "BONGLOY UnionPay International Prepaid Card") ។
កិច្ចព្រមព្រៀងរបស់ម្ចាស់ប័ណ្ណនេះ (តទៅហៅថា "កិច្ចព្រមព្រៀង") បានចែងអំពី ខចែង និង លក្ខខណ្ឌ ក្នុងការចេញជូន ប័ណ្ណបង់ប្រាក់ជាមុន យូញៀនផេ ( ដែលហៅជាភាសាអង់គ្លេសថា "UnionPay Prepaid Card") ដែលចេញជូនម្ចាស់ប័ណ្ណដោយ ក្រុមហ៊ុន បងឡូយ ផេម៉ិន ម.ក មានទីតាំងនៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា (តទៅហៅថា "បងឡូយ" ឬ "អ្នកចេញជូន")។
អ្នកចេញជូន សំដៅដល់ស្ថាប័នហិរញ្ញវត្ថុទទួលបានអាជ្ញាប័ណ្ណដែលគ្រប់គ្រងដោយ ធនាគារជាតិ នៃកម្ពុជា។
"ប័ណ្ណ" មានន័យថា ប័ណ្ណបង់ប្រាក់ជាមុន យូញៀនផេ ដែលបានចេញជូនដោយ បងឡូយ។ តាមរយៈការទទួលយក និងការប្រើប្រាស់ប័ណ្ណនេះ អ្នកយល់ព្រមគោរពរាល់ ខចែង និង លក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។
"គណនីប័ណ្ណ" មានន័យថា កំណត់ត្រាដែលយើងរក្សាក្នុងគណនីសម្រាប់តម្លៃទូទាត់សងទាក់ទិននឹងប័ណ្ណ។
"អ្នក" និង "របស់អ្នក" មានន័យថា បុគ្គល ឬ បុគ្គលទាំងឡាយ ដែលបានទទួលប័ណ្ណនិងបានអនុញ្ញាតឲ្យប្រើប្រាស់ប័ណ្ណដូចបានផ្តល់អោយក្នុងកិច្ចព្រមព្រៀងនេះ។
"យើងខ្ញុំ" "ក្រុមយើងខ្ញុំ" និង "របស់យើងខ្ញុំ" មានន័យថា អ្នកចេញជូន សិទ្ធិវន្ដ សន្តតិជន សម្ព័ន្ធញាតិ ឬ អ្នកទទួលសិទ្ធិ របស់យើងខ្ញុំ។
អ្នកទទួលស្គាល់ និង យល់ព្រមថា ទឹកប្រាក់ដែលមាននៅក្នុងគណនីប័ណ្ណត្រូវបានកំណត់តាមកម្រិតសមតុល្យដែលអ្នកបានបញ្ចូលទៅក្នុងគណនីប័ណ្ណ ឬ ត្រូវបានបញ្ចូលជំនួសទៅក្នុងគណនីប័ណ្ណរបស់លោកអ្នក។ អ្នកយល់ព្រមចុះហត្ថលេខាលើផ្នែកខាងក្រោយនៃប័ណ្ណភ្លាមៗនៅពេលទទួលបាន។ កាលបរិច្ឆេទផុតកំណត់របស់ប័ណ្ណ ត្រូវបានកំណត់នៅផ្នែកខាងមុខ ឬ ផ្នែកខាងក្រោយ នៃប័ណ្ណរបស់លោកអ្នក។ ប័ណ្ណ សំដៅដល់ ប័ណ្ណបង់ប្រាក់ជាមុន។ប័ណ្ណ មិនមែនជាប័ណ្ណឥណទានទេ។ ប័ណ្ណ នឹងនៅជាទ្រព្យសម្បត្តិរបស់អ្នកចេញជូន និងត្រូវតែប្រគល់ជូនវិញនៅពេលមានការទាមទារ។ ប័ណ្ណ គឺមិនអាចផ្ទេរបាន និង អាចត្រូវបានលុបចោល ទាមទារមកវិញ ឬ ដកហូតបានគ្រប់ពេលដោយពុំចាំបាច់មានការជូនដំណឹងជាមុនដែលត្រូវអនុលោមទៅតាមច្បាប់ជាធរមាន។ យើងខ្ញុំអាចបដិសេធ មិនដំណើរការប្រតិបត្តិការដែលយើងខ្ញុំរកឃើញថាប្រតិបត្តិការនោះអាចបំពាននឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ ថ្ងៃធ្វើការរបស់យើងខ្ញុំគឺថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកសាធារណៈ ទោះបីជាយើងខ្ញុំបើកទ្វារក៏ដោយ។ រាល់ការប្រើប្រាស់ពាក្យ "ថ្ងៃ" ដែលឃើញមាននៅក្នុងកិច្ចព្រមព្រៀងនេះគឺសំដៅថ្ងៃប្រតិទិនលើកលែងតែមានការកំណត់ផ្សេងពីនេះ។
សូមសរសេរលេខប័ណ្ណរបស់លោកអ្នក និងលេខទូរស័ព្ទផ្នែកសេវាកម្មអតិថិជនដែលផ្តល់ជូននៅក្នុងកិច្ចព្រមព្រៀងនេះនៅលើសន្លឹកក្រដាសដោយឡែក ក្នុងករណីប័ណ្ណរបស់លោកអ្នក ត្រូវបានបាត់ ចោរលួច ឬ បំផ្លាញ។ សូមរក្សាទុកសន្លឹកក្រដាសនោះនៅក្នុងកន្លែងមានសុវត្ថិភាព។ សូមអានកិច្ចព្រមព្រៀងនេះដោយយកចិត្តទុកដាក់ខ្ពស់ និង រក្សាទុកសម្រាប់ជាឯកសារយោងនាពេលអនាគត។
ក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងការផ្ដល់មូលនិធិដល់សកម្មភាពភេវរកម្ម និងការប្រឆាំងការសម្អាតប្រាក់ ច្បាប់ប្រទេសកម្ពុជា តម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវទទួល ផ្ទៀងផ្ទាត់ និងកត់ត្រាព័ត៌មានទាំងឡាយដែលកំណត់អត្តសញ្ញាណរបស់បុគ្គលម្នាក់ៗដែលបើកគណនីប័ណ្ណ។ សម្រាប់ម្ចាស់ប័ណ្ណ ការកំណត់អត្តសញ្ញាណនេះមានន័យថា៖ នៅពេលលោកអ្នកបើកគណនីប័ណ្ណ យើងខ្ញុំនឹងស្នើសុំ ឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានផ្សេងទៀតរបស់លោកអ្នក ដែលនឹងអនុញ្ញាតឲ្យយើងខ្ញុំអាចកំណត់អំពីអត្តសញ្ញាណរបស់លោកអ្នកបាន។ យើងខ្ញុំ ក៏នឹងស្នើសុំពិនិត្យច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ឬ ឯកសារកំណត់អត្តសញ្ញាណផ្សេងទៀតរបស់លោកអ្នកផងដែរ។
ប័ណ្ណរបស់លោកអ្នក ត្រូវទទួលបានការបើកដំណើរការ។ ដើម្បីទទួលបានការបើកដំណើរការប័ណ្ណ លោកអ្នកត្រូវបើកដំណើរការកម្មវិធីក្នុងទូរស័ព្ទចល័តដែលត្រូវបានភ្ជាប់ជាមួយនឹងប័ណ្ណរបស់លោកអ្នក។ សូមចុចលើពាក្យ "Activation" ឬ សូមស្នើសុំផ្ញើ តំណភ្ជាប់បើកដំណើរការប័ណ្ណ ទៅកាន់ឧបករណ៍ចល័តរបស់លោកអ្នក។
បន្ទាប់ពីបើកដំណើរការប័ណ្ណរបស់លោកអ្នក អ្នកត្រូវស្នើសុំបង្កើតលេខ PIN ដែលមានចំនួន 6 ខ្ទង់។ លោកអ្នកមិនត្រូវសរសេរ ឬ រក្សាទុក លេខ PIN នោះ ជាមួយនឹងប័ណ្ណរបស់លោកអ្នកទេ។ លោកអ្នកមិនត្រូវចែករំលែក លេខ PIN នោះជាមួយបុគ្គលដទៃឡើយ។ នៅពេលបញ្ចូលលេខ PIN របស់លោកអ្នក សូមពិនិត្យឲ្យច្បាស់ថាគ្មាននរណាម្នាក់អាចមើលឃើញ និងមិនត្រូវបញ្ចូលលេខ PIN នោះទៅក្នុងម៉ាស៊ីនណាមួយ ដែលតម្រូវអោយ កែសម្រួលពត៌មាន ឬ មានលក្ខណះគួរអោយសង្ស័យ។ ប្រសិនបើលោកអ្នកជឿថា មានជនណាម្នាក់លួចប្រើប្រាស់លេខ PIN របស់អ្នក សូមជូនដំណឹងមកយើងខ្ញុំភ្លាមៗស្របតាមនីតិវិធីដែលចែងក្នុងវាក្យខ័ណ្ឌដែលមានចំណងជើងថា "ការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណ ក្នុងករណីការផ្ទេរប្រាក់ដោយគ្មានសិទ្ធិអនុញ្ញាត" ។ លោកអ្នកអាចបើកដំណើរការកម្មវិធីផ្ទាល់ខ្លួន ដើម្បីបិទដំណើរការប័ណ្ណ ឬ កំណត់លេខ PIN សាជាថ្មី នាពេលណាមួយក៏បាន។
លោកអ្នក ត្រូវទទួលខុសត្រូវលើរាល់ប្រតិបត្តិការមានការអនុញ្ញាតទាំងអស់ដែលបានធ្វើឡើង និងថ្លៃសេវាកម្មនៃការប្រើប្រាស់ប័ណ្ណរបស់អ្នក។ ក្នុងករណី លោកអ្នកអនុញ្ញាតឲ្យបុគ្គលម្នាក់ផ្សេងទៀត អាចដំណើរការប័ណ្ណ ឬ អាចប្រើប្រាស់លេខប័ណ្ណរបស់អ្នក នោះយើងខ្ញុំនឹងចាត់ទុកថាអ្នកបានអនុញ្ញាតឲ្យមានការប្រើប្រាស់បែបនេះ ហើយអ្នកនឹងត្រូវទទួលខុសត្រូវចំពោះប្រតិបត្តិការទាំងអស់ និងថ្លៃសេវាកម្មនៃប្រតិបត្តិការដែលបានកើតមានតាមរយ: បុគ្គលទាំងនោះ។ លោកអ្នក ត្រូវទទួលខុសត្រូវទាំងស្រុងលើការប្រើប្រាស់ប័ណ្ណនីមួយៗ ស្របទៅតាម ខចែង និង លក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះ។
លោកអ្នក មិនអាចស្នើសុំបន្ថែមប័ណ្ណសម្រាប់បុគ្គលណាម្នាក់ផ្សេងទៀតបានទេ។ សមាជិកគ្រួសារនីមួយៗ ត្រូវមានគណនីប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគាត់។
តាមរយៈការបើកដំណើរការប័ណ្ណ ឬ តាមរយៈ ការរក្សាទុក ការប្រើប្រាស់ ឬ ការអនុញ្ញាតឲ្យមានការប្រើប្រាស់ប័ណ្ណ លោកអ្នកត្រូវបំពេញ និង អះអាងលើលក្ខខណ្ឌ ចំពោះយើងខ្ញុំដូចខាងក្រោម៖
១. អ្នកត្រូវមានអាយុយ៉ាងតិចបំផុត ១៥ឆ្នាំ។
២. អ្នកត្រូវតែជានិវេសនជនស្របច្បាប់ដែលរស់នៅក្នុងប្រទេសកម្ពុជា។
៣. អ្នកតម្រូវអោយផ្ដល់ជូនយើងខ្ញុំ នូវអត្តសញ្ញាណប័ណ្ណដែលមានរូបថតអាចផ្ទៀងផ្ទាត់បាន អាសយដ្ឋានផ្លូវដែលនៅប្រទេសកម្ពុជា។
៤. រាល់ព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្ដល់ជូនយើងខ្ញុំដែលទាក់ទិនទៅនឹងប័ណ្ណគឺត្រូវតែ ពិតប្រាកដ ត្រឹមត្រូវ និងពេញលេញ។
៥. អ្នកបានទទួលកិច្ចព្រមព្រៀងនេះមួយច្បាប់ និងយល់ព្រមបំពេញកាតព្វកិច្ច និងគោរពអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ និង
៦. អ្នកព្រមទទួលយកប័ណ្ណ។
ចំពោះអនីតិជនអាយុតិចជាង ១៥ឆ្នាំ ឬ គ្មានអត្តសញ្ញាណប័ណ្ណដែលចេញដោយរាជរដ្ឋាភិបាល អាណាព្យាបាលស្របច្បាប់ត្រូវដាក់ជូននូវពាក្យសុំធានាក្នុងនាមជាអាណាព្យាបាល មុននឹងបើកដំណើរការប័ណ្ណអោយប្រើប្រាស់។
លោកអ្នកអាចប្រើប្រាស់ប័ណ្ណជាមួួយនឹងលេខ PIN របស់អ្នក ដើម្បីដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិនានា (ហៅកាត់ថា "ATM") ឬ តាមរយ:ឧបករណ៍ទូទាត់តម្លៃទំនិញ (ហៅកាត់ថា "POS") ដែលអាចធ្វើការដកប្រាក់ដោយមានការអនុញ្ញាតពីពាណិជ្ជករ ដែលមានស្លាកសញ្ញាទទួលស្គាល់ជា UnionPay ® ឬ BONGLOY®។ រាល់ប្រតិបត្តិការ ATM ទាំងអស់ ត្រូវបានចាត់ទុកថាជាប្រតិបត្តិការដកប្រាក់។
ប្រភេទប័ណ្ណ | ប័ណ្ណបង់ប្រាក់ជាមុន | ប័ណ្ណនិម្មិត |
---|---|---|
កម្រិតទឹកប្រាក់ដក (ក្នុងមួយថ្ងៃ) | US$1,000 | មិនអនុវត្ត |
កម្រិតនៃការទិញដោយឆូតកាត (ក្នុងមួយថ្ងៃ) | US$2,500 | US$2,500 |
កម្រិតនៃការទិញតាមប្រព័ន្ធអ៊ីនធើណិត (ក្នុងមួយថ្ងៃ) | US$500 | US$500 |
ប្រតិបត្តិការដកប្រាក់អតិបរមា (ក្នុងមួយថ្ងៃ) | 5 ដង | មិនអនុវត្ត |
លោកអ្នកអាចបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងប័ណ្ណរបស់អ្នក (ដែលហៅថា "ទឹកប្រាក់ដែលបានបញ្ចូល") នៅគ្រប់ពេល។ ទឹកប្រាក់អប្បបរមាដែលត្រូវបញ្ចូលដំបូង គឺយ៉ាងហោចណាស់ចាប់ពី 5.00 ដុល្លារអាមេរិក តាមរយ: ភ្នាក់ងារដៃគូ/សាខា ឬ តាមរយ:ប្រព័ន្ធអ៊ីនធើណិតលើកម្មវិធីរបស់ដៃគូសហការ។ ទឹកប្រាក់អតិបរមានៃរាល់ការបញ្ចូលនីមួយៗ គឺត្រឹមចំនួន 2,500.00 ដុល្លារអាមេរិក ។ លោកអ្នកអាចបញ្ចូលទឹកប្រាក់បន្ថែម ឬ បញ្ចូលប័ណ្ណរបស់លោកអ្នកតាមរយ:កម្មវិធីទូរស័ព្ទ ឬ តាមបណ្តាញភ្នាក់ងាររបស់ដៃគូសហការរបស់យើងខ្ញុំ។
ទឹកប្រាក់អតិបរមាដែលអាចចំណាយនៅក្នុងប័ណ្ណរបស់លោកអ្នកក្នុងមួយថ្ងៃគឺ 2,500.00 ដុល្លារអាមេរិក ។ ទឹកប្រាក់អតិ បរមានៃប័ណ្ណរបស់លោកអ្នក គឺកម្រិតត្រឹមទឹកប្រាក់ចំនួន 2,500.00 ដុល្លារអាមេរិក។ លោកអ្នក អាចប្រើប្រាស់ប័ណ្ណដើម្បីទិញ ឬ ជួលទំនិញ ឬ សេវាកម្មផ្សេងទៀត នៅគ្រប់ទីកន្លែងដែលទទួលយកប័ណ្ណ យូញៀនផេ ឬ ប័ណ្ណ បងឡូយ លុះត្រាណាអ្នកប្រើប្រាស់ទឹកប្រាក់មិនលើសពីចំនួនទឹកប្រាក់ដែលមាននៅក្នុងគណនីប័ណ្ណរបស់លោកអ្នក។
សម្រាប់ហេតុផលសុវត្ថិភាព យើងខ្ញុំអាចកម្រិតទឹកប្រាក់ ឬ ចំនួនប្រតិបត្តិការដែលលោកអ្នកបានប្រើប្រាស់ប័ណ្ណ។ ប័ណ្ណរបស់លោកអ្នក មិនអាចប្តូរជាសាច់ប្រាក់បានទេ។ លោកអ្នក មិនត្រូវប្រើប្រាស់ប័ណ្ណសម្រាប់លេងហ្គេមអនឡាញ ឬ សម្រាប់ប្រតិបត្តិការខុសច្បាប់។
រាល់ពេលដែលលោកអ្នកប្រើប្រាស់ប័ណ្ណ អ្នកត្រូវអនុញ្ញាតអោយយើងខ្ញុំកាត់បន្ថយទឹកប្រាក់ដែលមាននៅគណនីប័ណ្ណរបស់អ្នកទៅតាមរយ:ចំនួនប្រតិបត្តិការ និងថ្លៃសេវាកម្មដែលត្រូវទូទាត់។ លោកអ្នក មិនអនុញ្ញាតអោយប្រើប្រាស់ទឹកប្រាក់លើសពីកម្រិតទឹកប្រាក់ដែលមាននៅករណីប័ណ្ណទោះជាប្រតិបត្តិការធ្វើឡើងម្តងៗ ឬ ជាប្រតិបត្តិការដែលធ្វើឡើងជាបន្តបន្ទាប់ជាស៊េរីក៏ដោយ។
ទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើមានប្រតិបត្តិការណាមួយប្រើប្រាស់លើសពីទឹកប្រាក់ដែលមាននៅក្នុងប័ណ្ណរបស់លោកអ្នក នោះអ្នកនៅតែត្រូវទទួលបន្ទុកទូទាត់សងយើងខ្ញុំទាំងស្រុងនូវចំនួនទឹកប្រាក់គ្រប់ប្រតិបត្តិការទាំងអស់ រួមនឹងថ្លៃសេវាកម្មដែលត្រូវទូទាត់។
លោកអ្នក មិនមានសិទ្ធិបញ្ឈប់ការទូទាត់ប្រាក់ចំពោះការទិញណាមួយ ឬ ប្រតិបត្តិការទូទាត់ប្រាក់ណាមួយដែលបានផ្ដើមធ្វើឡើងតាមរយៈការប្រើប្រាស់ប័ណ្ណរបស់អ្នកទេ។ ក្នុងករណីដែលលោកអ្នកអនុញ្ញាតធ្វើប្រតិបត្តិការមួយ ហើយបន្ទាប់មកក៏មានការខកខានក្នុងការទិញទំនិញមួយនោះមិនដូចអ្វីដែលគ្រោងទុក នោះទឹកប្រាក់នៃប្រតិបត្តិការនឹងត្រូវរក្សាទុករហូតដល់សាមសិប (30) ថ្ងៃ មុនទទួលការអនុម័ត។
ករណីដែលលោកអ្នកមានសិទ្ធិទទួលបានការបង្វិលប្រាក់សងវិញតាមរយ:ហេតុផលណាមួយទៅលើទំនិញ ឬ សេវាកម្មទាំងឡាយដែលបានទទួលដោយការប្រើប្រាក់ប័ណ្ណរបស់អ្នក លោកអ្នកយល់ព្រមទទួលយកការទូទាត់ទឹកប្រាក់បង្វិលសងនោះចូលទៅក្នុងប័ណ្ណរបស់អ្នក និងយល់ព្រមគោរពតាមគោលនយោបាយស្ដីពីការបង្វិលប្រាក់សងវិញរបស់ពាណិជ្ជករនោះ។ អ្នកចេញជូនមិនទទួលខុសត្រូវលើការប្រគល់ទំនិញ គុណភាព សុវត្ថិភាព ភាពស្របច្បាប់ ឬ ចំណុចផ្សេងទៀតនានានៃទំនិញ ឬ សេវាកម្មដែលអ្នកទិញពីបុគ្គលដទៃដោយប្រើប្រាស់ប័ណ្ណនោះទេ។ គ្រប់វិវាទទាំងអស់ក្នុងករណីបែបនេះ ត្រូវតែលើកឡើងនិងដោះស្រាយដោយផ្ទាល់ជាមួយនឹងពាណិជ្ជករដែលអ្នកបានទិញទំនិញ ឬ ផ្តល់សេវាកម្មទាំងនោះ។
ប្រសិនបើអ្នកត្រូវការផ្លាស់ប្ដូរប័ណ្ណរបស់លោកអ្នកដោយហេតុផលណាមួយ លោកអ្នកសូមប្រគល់ប័ណ្ណនោះទៅកាន់សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុដែលបានផ្តល់ប័ណ្ណនោះដើម្បីធ្វើការប្ដូរភ្លាមៗ ឬ ចូលទៅកាន់កម្មវិធីក្នុងទូរស័ព្ទរបស់លោកអ្នក ឬ សូមទំនាក់ទំនងតាមរយ:ទូរស័ព្ទលេខ៖ +855(0)23 532 0888 សម្រាប់ទំនាក់ទំនងជាមួយលោកអ្នកក្នុងការស្នើសុំផ្លាស់ប្តូរប័ណ្ណ។ លោកអ្នកតម្រូវអោយផ្តល់ពត៌មានផ្ទាល់ខ្លួនដែលរួមមាន លេខប័ណ្ណ ឈ្មោះ ប្រវត្តិប្រតិបត្តិការ ។ល។ រាល់ការស្នើសុំផ្លាស់ប្តូរ គឺត្រូវគិតថ្លៃសេវា។
លោកអ្នក អាចផ្ទេរទឹកប្រាក់របស់អ្នកទៅប័ណ្ណផ្សេងទៀតតាមកម្មវិធីដែលបានកំណត់។
ប្រសិនបើលោកអ្នកទទួលបានទឹកប្រាក់ ឬ ធ្វើការទិញ ជារូបិយប័ណ្ណមួយផ្សេងពីរូបិយប័ណ្ណដែលប័ណ្ណរបស់អ្នកត្រូវបានចេញជូន នោះទឹកប្រាក់ដែលត្រូវកាត់ចេញពីសមតុល្យនឹងត្រូវប្ដូរប្រាក់ដោយក្រុមហ៊ុន បងឡូយ ទៅតាមរូបិយប័ណ្ណនៃប័ណ្ណរបស់លោកអ្នក។ សម្រាប់អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណប្រតិបត្តិការ និងរូបិយប័ណ្ណវិក្កយបត្រដែលប្រើសម្រាប់ដំណើរការនៃប្រតិបត្តិការអន្តរជាតិ គឺជាអត្រាដែលបានជ្រើសរើសដោយក្រុមហ៊ុន បងឡូយ ពីតារាងអត្រាដែលមាននៅក្នុងទីផ្សារលក់ដុំរូបិយប័ណ្ណសម្រាប់កាលបរិច្ឆេទដំណើរការកណ្តាល ដែលអាចមានភាពខុសគ្នាពីអត្រាដែលក្រុមហ៊ុន បងឡូយ ទទួលបាន ឬ អត្រាកំណត់ដោយរាជរដ្ឋាភិបាលជាធរមានសម្រាប់កាលបរិច្ឆេទនៃដំណើរការនោះ។
លោកអ្នក គួរទទួលបានបង្កាន់ដៃនៅពេលអ្នកធ្វើប្រតិបត្តិការដោយប្រើប្រាស់ប័ណ្ណរបស់អ្នក។ លោកអ្នកយល់ព្រម រក្សាទុក ផ្ទៀងផ្ទាត់ និងប្រៀបធៀបរវាងប្រតិបត្តិការរបស់អ្នកទៅនឹងបង្កាន់ដៃដែលអ្នកទទួលបាន។
លោកអ្នក ត្រូវទទួលខុសត្រូវលើការតាមដានតុល្យភាពដែលមានក្នុងគណនីប័ណ្ណរបស់អ្នក។ ជាទូទៅ ពាណិជ្ជករនឹងមិនអាចកំណត់អំពីសមតុល្យដែលមានរបស់អ្នកបានទេ។ ការដឹងអំពីសមតុល្យដែលមានរបស់អ្នក គឺជាករណីសំខាន់មុននឹងលោកអ្នកធ្វើប្រតិបត្តិការ។ លោកអ្នក អាចទទួលបានព័ត៌មានអំពីចំនួនទឹកប្រាក់ដែលអ្នកមាននៅសល់ក្នុងគណនីប័ណ្ណរបស់អ្នកតាមរយៈការមើលសមតុល្យដែលមាននៅក្នុង app។
រាល់ថ្លៃសេវាកម្មទាំងអស់ នឹងត្រូវកាត់ចេញពីគណនីប័ណ្ណរបស់លោកអ្នក និងត្រូវបានធ្វើការកាត់ចេញរហូតណាគណនីប័ណ្ណរបស់លោកអ្នកនៅតែមានសមតុល្យនៅសល់ លើកលែងតែមានច្បាប់ហាមឃាត់។ នៅពេលណាដែលសមតុល្យគណនីប័ណ្ណរបស់អ្នកមានទឹកប្រាក់តិចជាងទឹកប្រាក់ថ្លៃសេវាកម្មដែលនឹងកាត់ចេញ នោះសមតុល្យគណនីប័ណ្ណរបស់អ្នកនឹងត្រូវមានតម្លៃស្មើសូន្យនៅក្នុងគណនីប័ណ្ណរបស់អ្នក។
លោកអ្នក អាចរកតារាងថ្លៃសេវាកម្មនៅតាមកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក។
យើងខ្ញុំ អាចផ្តល់ព័ត៌មានដល់ភាគីទីបីឬតតីយជនអំពីប័ណ្ណរបស់អ្នក ឬ ប្រតិបត្តិការដែលអ្នកបានធ្វើ៖
ក្នុងករណីដែលចាំបាច់ដើម្បីបញ្ចប់ប្រតិបត្តិការ។
ដើម្បីផ្ទៀងផ្ទាត់អំពី អត្ថិភាព និងលក្ខខណ្ឌនៃប័ណ្ណរបស់អ្នក សម្រាប់ភាគីទីបីឬតតីយជនដូចជា ពាណិជ្ជករជាដើម។
ដើម្បីគោរពអនុវត្តតាមទីភ្នាក់ងាររដ្ឋាភិបាល ដីកាបង្គាប់របស់តុលាការ ឬ លក្ខខណ្ឌរាយការណ៍ផ្លូវច្បាប់ ឬរដ្ឋបាលផ្សេងៗទៀត។
ក្នុងករណីដែលលោកអ្នកយល់ព្រមតាមរយ:ការផ្តល់លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សររបស់អ្នកមកយើងខ្ញុំ។
ផ្តល់ពត៌មានដល់ និយោជិត សវនករ សម្ព័ន្ធញាតិ អ្នកផ្ដល់សេវាកម្ម ឬ មេធាវីរបស់យើងខ្ញុំ ក្នុងករណីតម្រូវចាំបាច់។
ក្នុងករណីចាំបាច់ផ្សេងទៀត ដើម្បីបំពេញកាតព្វកិច្ចរបស់យើងខ្ញុំក្រោមកិច្ចព្រមព្រៀងនេះ។
ប្រសិនបើយើងខ្ញុំមិនបំពេញ ប្រតិបត្តិការពីប័ណ្ណរបស់អ្នកបានត្រឹមត្រូវទាន់ពេលវេលា ឬ ក្នុងចំនួនទឹកប្រាក់ត្រឹមត្រូវអនុលោមទៅតាមកិច្ចព្រមព្រៀងរបស់យើងខ្ញុំជាមួយនឹងលោកអ្នក យើងខ្ញុំនឹងទទួលខុសត្រូវលើការខាតបង់ ឬការខូចខាតរបស់អ្នក។ ទោះបីជាយ៉ាងនេះក៏ដោយ យើងខ្ញុំមានករណីលើកលែងមួយចំនួន។ យើងខ្ញុំនឹងមិនទទួលខុសត្រូវទេ ក្នុងករណីដូចជា៖
ករណីមិនមែនជាកំហុសរបស់យើងខ្ញុំ ប្រសិនបើអ្នកមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងប័ណ្ណរបស់អ្នកដើម្បីបំពេញ ប្រតិបត្តិការ។
ករណីដែលពាណិជ្ជករបដិសេធមិនទទួលយកប័ណ្ណរបស់លោកអ្នក។
ករណីម៉ាស៊ីន ATM ដែលលោកអ្នកដកប្រាក់មិនមានទឹកប្រាក់គ្រប់គ្រាន់។
ករណីដែលឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើប្រតិបត្តិការមិនដំណើរការត្រឹមត្រូវ ហើយអ្នកបានដឹងអំពីបញ្ហានោះនៅពេលអ្នកផ្ដើមធ្វើប្រតិបត្តិការ។
ករណីដែលប័ណ្ណរបស់អ្នកត្រូវផ្អាកដំណើរការ បន្ទាប់ពីអ្នកបានរាយការណ៍ថាប័ណ្ណរបស់អ្នកត្រូវបានបាត់ឬត្រូវបានលួច។
ករណីដែលមានការឃាត់ទុក ឬ មូលនិធិរបស់លោកអ្នកត្រូវស្ថិតក្រោមដំណើរការនីតិវិធីផ្លូវច្បាប់ ឬ រដ្ឋបាល ឬក៏មានករណីឃាត់ទុកផ្សេងទៀតដែលហាមឃាត់ការប្រើប្រាស់ប័ណ្ណនោះ។
ករណីដែលយើងខ្ញុំមានហេតុផលជឿថា ប្រតិបត្តិការដែលបានស្នើសុំដោយគ្មានការអនុញ្ញាត។
ក្នុងកាល:ទេស:ដែលហួសពីការគ្រប់គ្រងរបស់យើងខ្ញុំ (ដូចជា អគ្គីភ័យ ទឹកជំនន់ ឬ បញ្ហាកុំព្យូទ័រ ឬ ការខកខានមិនអាចប្រាស្រ័យទាក់ទងគ្នាបាន) ដែលបង្អាក់ដល់ការបំពេញ ប្រតិបត្តិការ ទោះបីជាយើងខ្ញុំបានអនុវត្តវិធានការប្រុងប្រយ័ត្នយ៉ាងសមហេតុផលរួចរាល់ក៏ដោយ។
ករណីលើកលែងផ្សេងទៀតដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងរបស់យើងខ្ញុំជាមួយនឹងអ្នក។
សូមទំនាក់ទំនងមកយើងខ្ញុំ ប្រសិនបើលោកអ្នកជឿជាក់ថាប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬ ត្រូវបានលួច។ សូមទំនាក់ទំនងតាមទូរស័ព្ទ ដែលជាជម្រើសដ៏ល្អបំផុតដើម្បីកាត់បន្ថយលទ្ធភាពបាត់បង់ដែលអាចកើតមាន។ ក្នុងករណី ដែលលោកអ្នកជឿថាប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬ ត្រូវបានលួច ឬ មាននរណាម្នាក់បានផ្ទេរ ឬ អាចនឹងផ្ទេរទឹកប្រាក់ចេញពីគណនីប័ណ្ណរបស់លោកអ្នកដោយគ្មានការអនុញ្ញាតពីលោកអ្នក៖
ប័ណ្ណនិងកាតព្វកិច្ចរបស់លោកអ្នកដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ មិនអាចត្រូវបានផ្ទេរ។ យើងខ្ញុំ អាចផ្ទេរសិទ្ធិរបស់យើងតាមរយ:កិច្ចព្រមព្រៀងនេះបាន។ ការប្រើប្រាស់ប័ណ្ណរបស់លោកអ្នក គឺត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនិងវិធានជាធរមានទាំងអស់ដែលចេញដោយសភាពផាត់ទាត់ឬស្ថាប័នផ្សេងទៀតដែលពាក់ព័ន្ធក្នុងប្រតិបត្តិការ។ យើងខ្ញុំមិនលះបង់សិទ្ធិរបស់យើង ដោយការពន្យារពេលឬការខកខានមិនបានអនុវត្តសិទ្ធិណាមួយនៅពេលណាមួយនោះទេ។ ប្រសិនបើមានបទបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ត្រូវបានកំណត់ថាមានគ្មានសុពលភាពឬមិនអាចអនុវត្តបានក្រោមវិធាន ច្បាប់ ឬ បទប្បញ្ញត្តិណាមួយរបស់ស្ថាប័នរដ្ឋាភិបាលណាមួយ ដែលសុពលភាពឬភាពអាចអនុវត្តបាននៃបទបញ្ញត្តិផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានប៉ះពាល់ទេ។ កិច្ចព្រមព្រៀងនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំ អាចធ្វើវិសោធនកម្ម ឬ កែប្រែ ខចែងនិងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះបានគ្រប់ពេល។ លោកអ្នកនឹងទទួលបានការជូនដំណឹងអំពីការកែប្រែនានាតាមរយ:បែបបទណាមួយដែលច្បាប់ជាធរមានបានកំណត់នៅមុនកាលបរិច្ឆេទជាធរមាននៃការកែប្រែនោះ។ ទោះបីជាយ៉ាងណា ប្រសិនបើការកែប្រែត្រូវបានធ្វើឡើងដើម្បីសុវត្ថិភាព នោះយើងខ្ញុំអាចធ្វើការកែប្រែដោយពុំចាំបាច់មានការជូនដំណឹងជាមុនទេ។ យើងខ្ញុំ អាចលុបចោលឬផ្អាកដំណើរការប័ណ្ណរបស់អ្នកឬក៏កិច្ចព្រមព្រៀងនេះបានគ្រប់ពេល។ លោកអ្នក អាចលុបចោលកិច្ចព្រមព្រៀងនេះតាមរយៈការប្រគល់ប័ណ្ណជូនមកយើងខ្ញុំវិញ។ ការលុបចោលកិច្ចព្រមព្រៀងរបស់លោកអ្នក នឹងមិនប៉ះពាល់ដល់សិទ្ធិណាមួយរបស់យើងខ្ញុំឬកាតព្វកិច្ចណាមួយរបស់លោកអ្នកដែលកើតមានស្របតាមកិច្ចព្រមព្រៀងនេះ មុននឹងឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនេះ។
ក្នុងករណីដែលគណនីប័ណ្ណរបស់លោកអ្នក ត្រូវបានលុបចោល បិទ ឬ បញ្ឈប់ប្រតិបត្តិការ ទោះក្នុងហេតុផលណា មួយក៏ដោយ លោកអ្នកអាចស្នើសុំឲ្យមានការបង្វិលសមតុល្យដែលនៅសល់ជូនទៅអ្នកវិញ តាមរយៈមូលប្បទានប័ត្រដែលផ្ញើទៅកាន់អាសយដ្ឋានទទួលសំបុត្រដែលយើងខ្ញុំមាននៅក្នុងកំណត់ត្រារបស់យើងខ្ញុំ។ សេវាកម្មនេះ ត្រូវគិតថ្លៃសេវាកម្ម។ សូមយោងតាមឧបសម្ព័ន្ធខាងលើស្តីពីថ្លៃសេវាកម្ម។ អ្នកចេញជូនរក្សាសិទ្ធិក្នុងការបដិសេធប្រគល់ជូនវិញនូវនូវសមតុល្យនៅសល់ដែលមានទឹកប្រាក់តិចជាង US$1.00។
ក្នុងករណីដែលមានភាពមិនស្របគ្នាឬចម្ងល់អំពីប្រតិបត្តិការអេឡិចត្រូនិករបស់អ្នក សូមទំនាក់ទំនងតាមរយ:ទូរស័ព្ទ លេខ៖ +855(0)23 532 0888 ។ លោកអ្នក ត្រូវទំនាក់ទំនងមកកាន់យើងខ្ញុំក្នុងរយៈពេលមិនលើសពីសាមសិប (30) ថ្ងៃប្រតិទិន បន្ទាប់ពីយើងខ្ញុំបានកត់បញ្ចូលប្រតិបត្តិការទៅក្នុងគណនីប័ណ្ណ។
លោកអ្នក យល់ព្រមផ្តល់សហប្រតិបត្តិការពេញលេញរាល់នីតិវិធីស៊ើបអង្កេតរបស់យើងខ្ញុំ និងផ្ដល់ព័ត៌មានឬឯកសារបន្ថែមតាមដែលយើងខ្ញុំអាចត្រូវការដើម្បីទាមទារស្នើសុំសំណង។
នៅពេលយើងខ្ញុំមានព័ត៌មានលម្អិត និង/ឬ ឯកសារដែលតម្រូវ យើងខ្ញុំនឹងកំណត់ថាតើមានភាពមិនស្របគ្នាបានកើតឡើងដែរទេ។ ប្រសិនបើយើងខ្ញុំស្នើសុំឲ្យអ្នកផ្ដល់ព័ត៌មានលម្អិតជាលាយលក្ខណ៍អក្សរ ហើយអ្នកមិនផ្ដល់ឯកសារទាំងនោះក្នុងរយៈពេលសាមសិប (30) ថ្ងៃប្រតិទិននៃកាលបរិច្ឆេទដែលយើងខ្ញុំបានកត់បញ្ចូលប្រតិបត្តិការដែលលោកអ្នកកំពុងត្រូវបានសាកសួរ នោះយើងខ្ញុំមិនអាចដោះស្រាយសំណើទាមទារជូនបានតាមសេចក្តីពេញចិត្តរបស់លោកអ្នកនោះទេ។
នៅក្នុងកាល:ទេស:មួយចំនួន បទបញ្ញត្តិនៃប្រព័ន្ធទូទាត់ប័ណ្ណ (Card Scheme) អនុញ្ញាតអោយយើងធ្វើការគិតថ្លៃប្រតិបត្តិការពីគណនីត្រលប់ទៅកាន់ពាណិជ្ជករដែលលោកអ្នកបានធ្វើប្រតិបត្តិការជាមួយ។ ការពន្យល់នេះ ត្រូវបានហៅថា សិទ្ធិបង្វិលប្រាក់ត្រលប់ (Chargeback)។ ប្រសិនបើករណីដែលយើងខ្ញុំនឹងទាមទារនូវសិទ្ធិបង្វិលប្រាក់ត្រលប់ចំពោះប្រតិបត្តិការទៅលើគណនីរបស់លោកអ្នក លុះណាលោកអ្នកធ្វើការស្នើសុំមកកាន់យើងខ្ញុំជាលាយលក្ខណ៍អក្សរ រាល់ប្រតិបត្តិការទាំងឡាយណាដែលមានទឹកប្រាក់ច្រើនជាងសាមសិប (30) ដុល្លារអាមេរិកហើយលោកអ្នកត្រូវផ្ដល់ពត៌មាននិងឯកសារដែលយើងខ្ញុំតម្រូវសំរាប់សំអាងគាំទ្រការទាមទារនេះ ក្នុងរយៈពេលសាមសិប (30) ថ្ងៃប្រតិទិនក្រោយកាលបរិច្ឆេទនៃរបាយការដែលប្រតិបត្តិការត្រូវបានកត់បញ្ចូល។ លទ្ធភាពនៃបណ្តឹងទាមទារអាចនឹងបាត់បង់ ប្រសិនបើលោកអ្នកមិនបានរាយការមកកាន់យើងខ្ញុំក្នុងអំឡុងពេលនៃការទាមទារដូចដែលបានកំណត់។
យើងខ្ញុំ នឹងជម្រាបជូនលោកអ្នកអំពីលទ្ធផលជាលាយលក្ខណ៍អក្សរបន្ទាប់ពីការស៊ើបអង្កេតរបស់យើងខ្ញុំបានបញ្ចប់។ ប្រសិនបើយើងខ្ញុំកំណត់ថាមានភាពមិនស្របគ្នាបានកើតឡើង នោះយើងខ្ញុំនឹងកែតម្រូវភាពមិនស្របគ្នានោះយ៉ាងឆាប់រហ័សទាន់ពេលវេលា និងបញ្ចូលសមតុល្យទៅក្នុងគណនីប័ណ្ណ។ ប្រសិនបើយើងខ្ញុំសម្រេចថាគ្មានភាពមិនស្របគ្នាណាមួយកើតឡើង នោះយើងខ្ញុំនឹងផ្ញើជូនលោកអ្នកនូវសេចក្ដីពន្យល់ជាលាយលក្ខណ៍អក្សរ។
លោកអ្នក ទទួលស្គាល់និងយល់ព្រមថារាល់បណ្តឹងទាមទារ ឬ សំណើទាមទារសិទ្ធិបង្វិលប្រាក់ត្រលប់ដែលកើតមានឡើង មិនត្រូវបានបន្ធូរបន្ធយទៅលើកាតព្វកិច្ចបង់ថ្លៃសេវាបណ្តឹង ឬ ថ្លៃសេវាដែលត្រូវអនុវត្ត ហើយលោកអ្នកក៏យល់ព្រមបង់រាល់ថ្លៃសេវាទៅលើបណ្តឹងទាមទារ ឬ សំណើទាមទារសិទ្ធិបង្វិលប្រាក់ត្រលប់ដែលកើតមានឡើង អោយបានតាមកាលកំណត់។
រាល់សំណៅបកប្រែនៃកិច្ចព្រមព្រៀងនេះ ត្រូវបានផ្ដល់ជូនសម្រាប់ភាពងាយស្រួលរបស់លោកអ្នក។ អត្ថន័យនៃខចែង លក្ខខណ្ឌ និងការអះអាងបកស្រាយទាំងឡាយនៅក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ជាក់នៅក្នុងផ្នែកស្តីពី និយមន័យ និងបំណកស្រាយ ជាភាសាអង់គ្លេស។ រាល់ការបកប្រែផ្សេងពីនេះដែលបានផ្ដល់ជូន មិនអាចបញ្ជាក់អំពីព័ត៌មានបានយ៉ាងត្រឹមត្រូវច្បាស់លាស់ ដូចបញ្ជាក់នៅក្នុងឯកសារច្បាប់ដើមជាភាសាអង់គ្លេសនោះទេ។
សម្រាប់ផ្នែកសេវាកម្មអតិថិជន ឬព័ត៌មានបន្ថែមទាក់ទងនឹងប័ណ្ណរបស់លោកអ្នក សូមទំនាក់ទំនងមកយើងខ្ញុំតាមរយ:អាសយដ្ឋានដូចខាងក្រោម ៖
ផ្ទះលេខ 87 ផ្លូវលេខ 63
រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ: +855(0)23 532 0888